Wednesday, August 28, 2013

គ.ជ.ប កំពុងដំណើរការ បើកកញ្ចប់សុវត្ថិភាព “ក” មណ្ឌល ខេត្តបាត់ដំបង​​​

ថ្ងៃពុធ ទី28 សីហា ឆ្នាំ2013 ម៉ោង03:46
នៅទីស្ដីការ គ.ជ.ប អាគារ H ព្រឹកថ្ងៃទី ២៨នេះ កំពុងដំណើរការបើកកញ្ចប់សុវត្ថិភាព “ក” ចំនួន ៨ ការិយាល័យ មណ្ឌលខេត្តបាត់ដំបង ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត។ ការបើកកញ្ចប់សុវត្ថិភាព “ក” ​មានគណបក្សពីរ ដែលជាប់ឆ្នោតចូលរួមគឺ គណបក្សប្រជាជនកម្ពុជា តំណាងដោយ លោក អ៊ុក កឹមហាក់ និងគណបក្សសង្គ្រោះជាតិ តំណាងដោយ លោក គួយ ប៊ុនរឿន​។

Wednesday, August 7, 2013

ភាពមិនប្រក្រតី​នៅពេលបោះឆ្នោត ត្រូវបានសហរដ្ឋអាមេរិកគាំទ្រ ឲ្យមានការស៊ើបអង្កេត​​​​​​​​​

ថ្ងៃពុធ ទី07 សីហា ឆ្នាំ2013 ម៉ោង08:51
លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា បានចេញផ្សាយនៅ​ថ្ងៃ​ទី៤ ខែសីហា ដែលលោកបានបង្ហាញ​ពី​អារម្មណ៍​របស់​លោក និង​ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ហើយលោក​បាន​បញ្ជាក់​ថា មាន​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត និង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​លើ​ភាព​មិន​ប្រក្រតី​ទាំង​នោះ។លោក វីល្លៀម បា​នមានប្រសាសន៍ថា «ប្រជាពលរដ្ឋ​គួរ​តែ​មាន​មោទនភាព​ចំពោះ​ការ​បោះ​ឆ្នោត​ជាតិ ដែល​បង្ហាញ​ដល់​ពិភពលោក ស្ដីពី​ការ​ប្រើប្រាស់​សិទ្ធិ​របស់​គេ ក្នុង​ការ​ជ្រើស​រើស​ដោយ​សេរី​នូវ​មន្ត្រី​ដែល​ជាប់​ឆ្នោត​របស់​គេ។ ប៉ុន្តែ ទន្ទឹម​នឹង​នេះ ក៏​មាន​សេចក្តី​រាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​បោះ​ឆ្នោត​ដែរ។ អាស្រ័យ​ហេតុ​នេះ សហរដ្ឋ​អាមេរិក គាំទ្រ​នូវ​ការ​ស៊ើប​អង្កេត​មួយ​ដោយ​ពេញ​លេញ និង​មាន​តម្លាភាព​ ស្ដីពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នោះ។ ជាមួយ​នេះ​ផង​ដែរ ដើម្បី​ផ្តល់​ជំនឿ​ចិត្ត​ដល់​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ទៅ​មុខ វា​មាន​សារសំខាន់​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​ការ​កែទម្រង់​ជា​បន្ទាន់ ដើម្បី​កែប្រែ​នូវ​កំហុស​ឆ្គង​ផ្សេងៗ»។ នេះបើយោងតាមវិទ្យុអាស៊ីសេ

Tuesday, August 6, 2013

គ.ជ.ប បាន​ទទួល​ឯកសារ សម្ភារ​បោះឆ្នោត​ពី​គ្រប់​រាជធានី​ខេត្ត

ថ្ងៃអង្គារ ទី06 សីហា ឆ្នាំ2013 ម៉ោង04:10
គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) នៅថ្ងៃទី០៥ ខែសីហា ២០១៣ បាន​ទទួល​ឯកសារ និង​សម្ភារៈបោះឆ្នោត​នៃ​ការិយាល័យ​ទាំង​អស់​ទូទាំង​ប្រទេស​ពី​គណៈកម្មការ​ រាជធានី​/​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ​(គធ/ខប) ទាំង​២៤។ មក​ដល់​ត្រឹម​ថ្ងៃទី០៥ ខែ​សីហានេះ កញ្ចប់ “ឃពិសេស”  ត្រូវ​បាន​ត្រួត​ពិនិត្យ​ចំនួន​២២រាជធានី​ខេត្ត​ហើយ​ នៅ​សល់​ខេត្ត​បាត់ដំបង និង​ខេត្ត​​បន្ទាយមានជ័យ។
សូម​បញ្ជាក់​ផង​ដែរ​ថា តំណាង​គណបក្ស​នយោបាយ និង​អ្នក​សង្កេត​ការណ៍​ពាក់​ព័ន្ធ​ក៏​បាន​ចូល​រួម​សង្កេត​ក្នុង​ដំណើរ​ការ​ នេះដែរ​។ ការ​សង្កេត​បាន​ពិនិត្យ​ឃើញ​ថា វា​ជា​យន្តការ​ចាស់ ហើយ​ហាក់​មិន​សូវ​មាន​ប្រយោជន៍ ព្រោះថា​វា​គ្រាន់​ជា​ការ​បូក​លេខ​ឡើង​វិញ​ប៉ុណ្ណោះ។

Sunday, August 4, 2013

ព័ត៌មានបន្ថែមទាក់ទងនិងវេទិកាសួរអ្នកតំណាង


អ្នកត្រូវរង្វាន់សម្រាប់វេទិកាសួរអ្នកតំណាងកាលពីសប្ដាហ៍មុន


គ.ជ.ប.​ នឹងធ្វើការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន​​

ថ្ងៃសុក្រ ទី02 សីហា ឆ្នាំ2013 ម៉ោង09:29
លោក​ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​.) នៅ​ល្ងាច​ថ្ងៃទី​១ ខែសីហា​ ឆ្នាំ​២០១៣​នេះ បានបញ្ជាក់​សាជាថ្មីថាការទាមទារ​របស់ ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ គ​.​ជ​.​ប​. បង្កើត​គណៈកម្មការ​ចម្រុះ សម្រាប់​ត្រួត​ពិនិត្យឡើងវិញ​នូវ​លទ្ធផល​បោះឆ្នោត​នោះ គឺ គ​.​ជ​.​ប​. ពុំមាន​សិទ្ធិអំណាច​អ្វីក្នុង​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​នោះទេ។ លោកបានស្នើ​ឲ្យ​គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដាក់​របាយការណ៍ ឬបណ្តឹង​របស់ខ្លួន​មក គ​.​ជ​.​ប​. ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​ក្រុម​អ្នកជំនាញ​របស់ គ​.​ជ​.​ប​. ធ្វើការ​ត្រួតពិនិត្យ​លើ​របាយការណ៍ និង​បណ្តឹង​ទាំងនោះហើយបើ​ពុំមាន​បណ្តឹងតវ៉ា​ទៀតគឺ គ​.​ជ​.​ប​. នឹងធ្វើ​ការប្រកាស​លទ្ធ​ផល​បោះឆ្នោត​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៣ ខាងមុខ​៕