Sunday, August 4, 2013

គ.ជ.ប.​ នឹងធ្វើការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន​​

ថ្ងៃសុក្រ ទី02 សីហា ឆ្នាំ2013 ម៉ោង09:29
លោក​ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​.) នៅ​ល្ងាច​ថ្ងៃទី​១ ខែសីហា​ ឆ្នាំ​២០១៣​នេះ បានបញ្ជាក់​សាជាថ្មីថាការទាមទារ​របស់ ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ គ​.​ជ​.​ប​. បង្កើត​គណៈកម្មការ​ចម្រុះ សម្រាប់​ត្រួត​ពិនិត្យឡើងវិញ​នូវ​លទ្ធផល​បោះឆ្នោត​នោះ គឺ គ​.​ជ​.​ប​. ពុំមាន​សិទ្ធិអំណាច​អ្វីក្នុង​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​នោះទេ។ លោកបានស្នើ​ឲ្យ​គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដាក់​របាយការណ៍ ឬបណ្តឹង​របស់ខ្លួន​មក គ​.​ជ​.​ប​. ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​ក្រុម​អ្នកជំនាញ​របស់ គ​.​ជ​.​ប​. ធ្វើការ​ត្រួតពិនិត្យ​លើ​របាយការណ៍ និង​បណ្តឹង​ទាំងនោះហើយបើ​ពុំមាន​បណ្តឹងតវ៉ា​ទៀតគឺ គ​.​ជ​.​ប​. នឹងធ្វើ​ការប្រកាស​លទ្ធ​ផល​បោះឆ្នោត​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៣ ខាងមុខ​៕

No comments:

Post a Comment